អតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barcelona គឺលោក Javier Bordas បាននិយាយថា ក្លឹប Barcelona មានឱកាសអាចនាំយក Thibaut Courtois មកចូលរួមនៅឆ្នាំ ២០១៤ ប៉ុន្តែថ្មីៗនេះសាមីខ្លួនបានចេញមុខច្រានចោល ថាវាមិនមែនជាការពិត ហើយក៏គ្មានថ្ងៃអាចកើតឡើងដែរ។
អ្នកចាំទីរបស់ Real Madrid បាននិយាយមុនដល់ការប្រកួតទល់ដាណឺម៉ាកនៅ UNL បែបនេះថា៖ “វាមិនមែនជាការពិតទេ ដោយគ្មានការព្រមព្រៀងអ្វីទាំងអស់ កាលនោះខ្ញុំជាកីឡាកររបស់ Chelsea ហើយលេងខ្ចីជើងឲ្យ Atletico”។
លោកបន្ត៖ “ដោយពួកគេក៏ដឹងហើយដែរថាខ្ញុំនឹងវិលទៅ Chelsea ខ្ញុំមិនយល់ថាហេតុអ្វីមានពាក្យហ្នឹងចេញមក ទាំងដែលវាមិនមែនជាការពិត ហើយអ្នករាល់គ្នាក៏ដឹងដែរថាក្តីស្រមៃរបស់ខ្ញុំគឺមានតែការលេងឲ្យក្លឹប Real Madrid មួយប៉ុណ្ណោះ៕
ប្រភព៖ BeSoccer