រក​ឃើញ​ ២ ក្រុម​ហើយ ក្នុង​ចំណោម ៤ ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ Nations League

បន្ទាប់​ពី​អេស្ប៉ាញ​យក​ឈ្នះ ៦-០ ទៅ​លើ​អាល្លឺម៉ង់​នៅ​ជុំ​ចុង​ក្រោយ​នា​វគ្គ​ចែក​ពូល​កាល​ពី​យប់​មិញ ក៏​សម្រេច​រក​ឃើញ​ក្រុម​ទី​ពីរ​ដែល​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Nations League។

នោះ​គឺ​រួម​មាន​ដូច​ជា​បារាំង ដែល​នាំ​មុខ​ពិន្ទុ​លើ​ព័រទុយហ្គាល់​នៅ Group A3 ហើយ​ថ្មីៗ​នេះ​អេស្ប៉ាញ​បាន​យក​ឈ្នះ​ពិន្ទុ​លើ​អាល្លឺម៉ង់​នៅ Group A4។ ដោយ​ឡែក​សល់​ពីរ​កៅអី​ផ្សេង​ទៀត ដែល​ត្រូវ​សម្រេច​រវាង​ក្រុម​នៅ Group A1 ​ដែល​មាន​អ៊ីតាលី ហូឡង់ និង​ប៉ូឡូញ កំពុង​ប្រកៀកប្រកិត​គ្នា ហើយ Group A2 ដែល​ត្រូវ​សម្រេច​នៅ​ជុំ​ចុង​ក្រោយ​រវាង​បែលហ្សិក​និង​ដាណឺម៉ាក។

បញ្ជាក់​ថា ការ​ប្រកួត Nations League វគ្គ ៤ ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦-១០ ​តុលា ឆ្នាំ ២០២១ ដែល​បើក​កីឡដ្ឋាន​ក្នុង​ទីក្រុង​ចំនួន ២ ធ្វើ​ជា​ម្ចាស់ផ្ទះ៕

ប្រភព៖ Wikipedia

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT