ខ្សែប្រយុទ្ធឆ្នើម Ibrahimovic ច្រានចោលការលើកឡើងថា រូបគេនឹងវិលទៅ World Cup ជាមួយស៊ុយអែត

ដើម្បីបញ្ចប់នូវពាក្យចរចាមអារ៉ាមផ្សេងៗអស់រយៈពេលជាច្រើនសប្តាហ៍ សហព័ន្ធកីឡាបាល់ទាត់ស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ដែលបានចាកចេញពីក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៦ នឹងមិនវិលចូលលេងឲ្យក្រុមជម្រើសជាតិវិញសម្រាប់យុទ្ធនាការ World Cup នៅរុស្ស៊ីឡើយ។

លោក Lars Richt ប្រធានចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីកីឡកររូបនេះបានបង្ហើបពីបំណងនៃការវិលទៅកាន់ក្រុមជម្រើសជាតិវិញ ថា៖ «ខ្ញុំបាននិយាយជាមួយនឹង Zlatan កាលពីថ្ងៃអង្គារ។ រូបគេបាននិយាយថា គេមិនបានផ្លាស់ប្តូរចិត្តរបស់គេឡើយទាក់ទងនឹងក្រុមក្រុមជម្រើសជាតិ។ វាមានន័យគឺទេ»។

ក្នុងពេលបង្ហាញខ្លួននៅលើកម្មវិធី Jimmy Kimmel របស់ប៉ុស្តិ៍ ទូរទស្សន៍ ABC កាលពីថ្ងៃទី១៨ ខែមេសា តារាថ្មីរបស់ក្លិប LA Galaxy រូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍តាមរយៈការលើកឡើងថា រូបគេអាចនឹងបញ្ចប់ការចូលនិវត្តន៍ដើម្បីលេងក្នុងប្រទេសរុស្ស៊ី។ Zlatan បានឲ្យដឹងថា៖ «វានឹងមិនមែនជាព្រឹត្តិការណ៍ World Cup ឡើយ ប្រិសនបើរូបគេមិនបានចូលលេង។

ពិតណាស់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup»។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ដែលបានលេងក្នុងយុទ្ធនាការ World Cup ជាលើកចុងក្រោយ ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងឆ្នាំ២០០៦នោះ បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែត ក្រោយពីព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦៕