អង់គ្លេស ​បាន​ដក​ឈ្មោះ Henderson ​និង Sterling ​ចេញ​ហើយ​

កីឡាករ Jordan Henderson ​និង ​Raheem Sterling ​ត្រូវ​បាន​អង់គ្លេស​ឱ្យ​ត្រលប់​ទៅ​ក្លឹប​ដើម​វិញ​ហើយ ​បន្ទាប់​ពី​រូបគេ​មាន​បញ្ហា​របួស​តិច​តួច ​មិន​អាច​ចូល​លេង​បាន​។​Henderson ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ពាក់​កណ្ដាល​តង់ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​បែលហ្សិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ខណៈ​ដែល Sterling ​ក្នុង​ការ​ប្រកួត​នេះ​ក៏​មិន​បាន​ចូល​លេង​ដែរ។ ​

លោក ​Gareth Southgate ​បាន​អះអាង​ថា​កីឡាករ​ទាំង​ពីរ​នេះ  មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​ខ្លាច​របួស​ខ្លាំង ទើប​ក្រុម​ជម្រើស​ជាតិ​ឱ្យ​ពួកគេ​ត្រលប់​ទៅ​ក្លឹប​វិញ​ដើម្បី​ព្យាបាល​បន្ដ ​និង​ត្រៀម​លេង​នៅ​ចុង​សប្ដាហ៍​នេះ។

​​ប្រធាន​ក្រុម Henderson ​ប្រសិន​បើ​របួស​ទៀត ​នោះ​នឹង​ធ្វើ​ឱ្យ​ក្រុម Liverpool ​ឈឺ​ក្បាល​ខ្លាំង​មិន​ខាន​ពេល​ប៉ះ​ក្រុម Leicester City ​នៅ​ចុង​សប្ដាហ៍​នេះ ​ព្រោះ​ពេល​នេះ​ពួកគេ​អវត្តមាន​កីឡាករ​ច្រើន​ណាស់​ដូចជា  Trent Alexander-Arnold, Andy Robertson, Thiago Alcantara ​និង​ Alex Oxlade-Chamberlain។ ស្រប​ពេល Mohamed Salah ​វិញ ​កំពុង​សម្រាក​ព្យាបាល​មេរោគ​កូវីដ​១៩​នៅ​អេហ្សីប៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT