Ramos ​៖ ​ខ្ញុំ​នឹង​លេង​ឱ្យ​អេស្ប៉ាញ​រហូត​រាង​កាយ​ឆ្លើយ​ថា​ទៅ​លែង​រួច​

ខ្សែ​ការពារ Sergio Ramos ​បាន​អះអាង​ថា​ខ្លួន​នឹង​បន្ដ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រហូត​ទៅ ​ហើយ​ទាល់​តែ​រាង​កាយ​និង​ខួរ​ក្បាល​ប្រាប់​ថា​ទៅ​លែង​រួច​ទៅ​ខ្លួន​ឈប់​។​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ត្រូវ​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម​អាល្លឺម៉ង់​នៅ​រាត្រី​នេះ សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Nations League ​។ ​

ពួកគេ​ត្រូវការ​ឈ្នះ​ប្រកួត​នេះ​ដាច់​ខាត​ទើប​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន ស្រប​ពេល​ក្រុម​អាល្លឺម៉ង់​វិញ ​ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ​ក៏​អាច​កក់​កៅអី​វគ្គ​បន្ទាប់​ដែរ។ទន្ទឹម​គ្នា​នេះ​ដែរ ​ប្រធាន​ក្រុម​ Sergio Ramos ​បា​និយាយ​ពី​អនាគត​របស់​ខ្លួន​ថា​៖ “ខ្ញុំ​នឹង​លេង​ឱ្យ​អេស្ប៉ាញ​រហូត​ដល់​រាងកាយ​ប្រាប់​ថា​ទៅ​លែង​រួច។

នៅ​ពេល​ដែល​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ខ្ញុំ​នៅ​លេង​បាន​ល្អ ​ខ្ញុំ​នឹង​បន្ដ​ជួយ​ក្រុម​ទៀត។ ​នេះ​ជា​ការ​ប្រកួត​ល្អ​មួយ​នៅ​រាត្រី​នេះ ​វា​ជា​ឱកាស​ល្អ​ណាស់​សម្រាប់​យើង ​ដើម្បី​បង្ហាញ​ថា​យើង​អាច​ធ្វើ​បាន ​និង​ទៅ​​ដល់​គ្រប់​កន្លែង​ដែល​យើង​ចង់​ទៅ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT