Salah ​បើ​តេស្ដ​អវិជ្ជមាន​កូវីដ​១៩ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​រូបគេ​អាច​ចូល​ជួយ Liverpool ​បាន​

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​នឹង​អាច​ត្រលប់​មក​ជួយ Liverpool ​បាន​វិញ ​ប្រសិន​បើ​រូបគេ​តេស្ដ​អវិជ្ជមាន​កូវីដ​១៩ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។Salah ​កំពុង​នៅ​ដោយ​ឡែក​និង​ព្យាបាល​មេរោគ​កូវិដ​១៩ ​នៅ​ប្រទេស​អេហ្សីប​ជា​ទឹក​ដី​កំណើត​របស់​ខ្លួន ក្រោយ​ពី​រក​ឃើញ​ថា​ឆ្លង​មេរោគ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

​យ៉ាងណាមិញ​រូបគេ​នឹង​ធ្វើ​តេស្ដ​ម្ដង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ​ហើយ​ប្រសិន​បើ​រូបគេ​តេស្ដ​លទ្ធផល​ចេញ​មក​អវិជ្ជមាន ​នោះ​នឹង​អាច​ត្រលប់​មក​អង់គ្លេស​វិញ​បាន​ភ្លាម​តែ​ម្ដង។

​Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម Leicester City ​នា​ចុង​សប្ដាហ៍​នេះ ​ហើយ​ក៏​ត្រូវ​ការ​វត្តមាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ខ្លាំង​ផង​ដែរ ​ក្នុង​ការ​រក​គ្រាប់​បាល់។ ​ស្រប​ពេល​ដែល​ក្រុម​ទាំង​មូល​បច្ចុប្បន្ន​នេះ​ក៏​មាន​កីឡាករ​របួស​ច្រើន​ណាស់​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT