Suarez ​ឆ្លង​កូវី​១៩ ​ធ្វើ​ឱ្យ​ខកខាន​ប្រកួត​ទល់​ប្រេស៊ីល​ព្រឹក​ស្អែក​នេះ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ​កូវីដ​១៩​ហើយ ​និង​កំពុង​នៅ​ដោយ​ឡែក ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។​ក្រោយ​ពី​ធ្វើ​តេស្ដ​ម្សិលមិញ​នេះ ​ក្រុម​អ៊ុយរុយហ្គាយ ​បាន​រក​ឃើញ​កីឡាករ​២​នាក់​មាន​ផ្ទុក​មេរោគ​កូវីដ​១៩ ​ដោយ​ក្នុង​នោះ​មាន Suarez ​និង​អ្នក​ចាំទី ​Rodrigo Munoz ។ ​

កីឡាករ​ទាំង​ពីរ​នាក់​នេះ​កំពុង​ដាក់​នៅ​ដោយ​ឡែក​សិន ​ដើម្បី​តាមដាន​បន្ដ​ទៀត ​ហើយ​ការ​ប្រកួត​ជាមួយ​ក្រុម​ប្រេស៊ីល​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ គឺ​មិន​មាន​វត្តមាន​ពួកគេ​ទាំង​ពីរ​នាក់​លេង​នោះ​ទេ។ ដោយ​ឡែក​វិជ្ជមាន​កូវីដ​១៩​នេះ ​ក៏​នឹង​ធ្វើ​ឱ្យ Suarez ​ខកខាន​លេង​ឱ្យ AT Madrid ​ប្រកួត​ទល់ Barcelona ​នៅ​ចុង​សប្ដាហ៍​នេះ​ដែរ។

​រំលឹក​ថា​អ៊ុយរុយហ្គាយ ​កំពុង​ជួប​បញ្ហា​អវត្ដមាន​កីឡាករ​ច្រើន​​ពេល​ប្រកួត​ទល់​ក្រុម​ប្រេស៊ីល ពោល​គឺ​ក្រៅ​ពី​២​នាក់​ខាង​លើ​នេះ​ហើយ​ក៏​មាន​ច្រើន​នាក់​ទៀត​ដែរ ដូចជា Valverde ​របួស ​អ្នក​ចាំទី ​Martin Silva ខ្សែ​ការពារ Sebastian Coates ​និង Matias Vina ​និង​ខ្សែ​ប្រយុទ្ធ Gomez ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT