Adebayor ​ថា​បាន​បញ្ចុះបញ្ចូល​រ៉ាដា​សំខាន់​ម្នាក់​ឲ្យ​បដិសេធ Chelsea/United ហើយ​ផ្ទេរ​មក Arsenal

Emmanuel Adebayor បាន​សារភាព​ឥត​លាក់លៀម​ថា ខ្លួន​គឺ​ជា​ចំណែក​ដែល​បាន​បញ្ចុះបញ្ចូល​កីឡាករ Thomas Partey ឲ្យ​បដិសេធ​សំណើ​ក្លឹប​យក្ស​ ២ នៅ Premier League មាន Man Utd និង Chelsea ដើម្បី​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Arsenal។

កីឡាករ​សញ្ជាតិ​ហ្គាណា​បាន​ផ្ទេរ​មក​ចូលរួម​នៅ Arsenal ​លើ​តម្លៃ​ខ្លួន ៤៥ លាន​ផោន ​ក្រោយ​ចាយ​ពេល​ច្រើន​ឆ្នាំ​នៅ​ក្លឹប Atletico Madrid។

ជជែក​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ Adebayor និយាយ​ថា៖ “គេ​បាន​ប្រាប់​ខ្ញុំ​ថា​ក្លឹប​ខ្លះ​នៅ​អង់គ្លេស ដូច​ជា Arsenal, Chelsea, Man Utd និង​ក្លឹប​ឯ​ទៀត​ចាប់​អារម្មណ៍​ចង់​បាន​គេ ហើយ​គេ​ត្រូវ​ការ​យោបល់​ពី​ខ្ញុំ”។

លោក​បន្ថែម៖ “ខ្ញុំ​ក៏​បាន​ណែនាំ​ឲ្យ​គេ​ទៅ Arsenal ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​មាន​ឱកាស​លេង​នៅ​ទី​នោះ ហើយ​គិត​ថា​ជា​កន្លែង​អភិវឌ្ឍ​ខ្លួន​ដ៏​ល្អ​សម្រាប់​គេ​ផ្ទាល់”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT