Alex Telles ដែលតេស្តឃើញវិជ្ជមាន COVID-19 កាលពីប៉ុន្មានសប្តាហ៍មុន ទីបំផុតបានតេស្តឃើញលទ្ធផលអវិជ្ជមាន ជាសះស្បើយពីជំងឺដ៏កាចសា ហាវនោះវិញហើយនៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០២០ នេះ។
ខ្សែការពារស្លាបវ័យ ២៧ ឆ្នាំ នឹងអាចវិលមកចូលរួមជួយ United នៅប្រកួតពេលប៉ះ West Brom នាចុងសប្តាហ៍ខាងមុខនេះវិញបាន ហើយសម្រាប់ការលេងឲ្យជម្រើសជាតិប្រេស៊ីល គេក៏អាចចូលរួមលេងពេលប៉ះអ៊ុយរុយហ្គាយនៅព្រឹកស្អែកនេះផងដែរ។
បញ្ជាក់ថា Telles បានផ្ទេរចេញពី Porto មកចូលរួមនៅ United កាលពីថ្ងៃទី ៥ តុលា ឆ្នាំ ២០២០ ជាមួយតម្លៃខ្លួន ១៥ លានអឺរ៉ូ។
គេទើបតែបានចូលរួមលេងឲ្យ United ១ លើកតែប៉ុណ្ណោះ កំឡុងការប្រកួត UEFA Champions League កាលពីប៉ុន្មានសប្តាហ៍មុន ដោយឈរជើងលើទីលាន ៦៧ នាទីក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer៕ ប្រភព៖ Metro


