Marchisio ទទូច​ប្រាប់​ឲ្យ Pogba វិល​មក Juventus វិញ ប្រសិន​ចង់​សប្បាយ​ចិត្ត​ឡើង​វិញ

ស្ថានភាព​របស់ Paul Pogba នៅ​ក្លឹប Manchester United កាន់​តែ​ដុនដាប​ទៅ បន្ទាប់​ពី​នៅ​តំបន់​បម្រើ​មាន Bruno Fernandes ជំនួស​នាម​ក្លាយ​ជា​តួ​ឯក​សំខាន់​នៅ​ទី​នោះ។

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Juventus គឺ​លោក Claudio Marchisio បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​បារាំង​គួរ​តែ​វិល​ត្រលប់​មក​កាន់​ទ្រនំ​នៅ​ទីក្រុង Turin វិញ​ប្រសិន​ចង់​រីករាយ​ចិត្ត​សារ​ជា​ថ្មី។

ខ្សែ​បម្រើ​វ័យ ២៧ ឆ្នាំ​ធ្លាប់​ចាយ​ពេល ៤ ឆ្នាំ​នៅ​សេះ​បង្កង់​មុន​ផ្ទេរ​ចេញ​ទៅ​បិសាច​ក្រហម​នៅ​ឆ្នាំ​ ២០១៦។ កុងត្រា​បច្ចុប្បន្ន​របស់​គេ​មាន​សុពលភាព​ដល់​ឆ្នាំ ២០២២ ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​គេ​មិន​សូវ​បាន​លេង​ជាប់លាប់​ទាល់​តែ​សោះ។

ជា​សារ​ទទូច​យ៉ាង​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្កម Marchisio និយាយ​ថា៖ “សូម​ចិត្ត​ណា Paul Pogba សូម​មក​ចូលរួម​នៅ Juventus វិញ​មក អ្នក​នឹង​រីករាយ​សារ​ជា​ថ្មី ហើយ​ខ្ញុំ​ក៏​បាន​រីករាយ​ដូច​គ្នា​ដែរ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT