Liverpool បោះបង់​ឱកាស​នាំ​យក​ខ្សែ​ការពារ​សំខាន់ Kalidou Koulibaly

ហង្ស​ក្រហម​ Liverpool ដែល​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ជួប​បញ្ហា​នៅ​ប្រព័ន្ធ​ការពារ​ក្រោយ ដោយសារ​តែ​កីឡាករ​សំខាន់​រង​របួស​ច្រើន ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​ឱកាស​ចុះ​ហត្ថលេខា​យក​កីឡាករ​សំខាន់ Kalidou Koulibaly។

បើ​ទោះ​បី​ជា​ប្រព័ន្ធ​ការពារ​រាង​រដាក់រដុប​បន្តិច​ក្តី តែ​ហង្ស​ទំនង​ជា​មិន​ចង់​ចំណាយ​ច្រើន​លើ​ការ​នាំ​យក​អ្នក​ថ្មី ដែល​ត្រូវ​ប្រើ​ការ​បណ្តោះ​អាសន្ន​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ឡើយ។

តាម​របាយការណ៍​ពី​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​ដោះដូរ​របស់ Sportsmole លោក Ian McGarry ​និយាយ​ថា Liverpool បាន​បោះបង់​ឱកាស​នោះ ពោល​មិន​ចាប់​អារម្មណ៍​លើ​ការ​ចំណាយ​ ៦០ លាន​អឺរ៉ូ​ឡើយ ទោះ​បី​ជា Napoli បើក​ភ្លើង​ខៀវ​ចង់​លក់​ចេញ​កីឡាករ​សេណេហ្គាល់​ក៏​ដោយ។

រំឭក​ថា ហង្ស​ក្រហម​ក៏​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​ផ្សេង​ទៀត​ដែរ តែ​មិន​ចង់​ចំណាយ​លុយ​ធំ​លើ​ការ​ផ្ទេរ តួ​យ៉ាង​ដូច​ជា David Alaba ដែល​ផុត​កុងត្រា​ជាមួយ Bayern នា​ឆ្នាំ​ក្រោយ ក៏​ជា​រ៉ាដា​ដែល​ហង្ស​ចង់​នាំ​យក​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​ដូច​គ្នា៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT