ក្រុម Kedah មានពាក្យចចាមអារ៉ាមថាបានរៀបចំគម្រោងបន្តកុងត្រាឲ្យកីឡាករកូតាបរទេសទាំង៣របស់ពួកគេដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីនៅរដូវកាលក្រោយ។
យោងតាមអ្នកយកព័ត៌មាន Astro Arena លោក Zulhelmi Zainal Azam បានអោយដឹងថាកីឡាករនាំចូលទាំង ៣ គឺកីឡាករ Kpah Sherman និង Kipre Tchetche និងខ្សែការពារ Renan Alves ។ បន្ទាប់ពីមានការពិភាក្សាជាច្រើនជាមួយកីឡាកររួចមក គណៈគ្រប់គ្រងបានបញ្ចុះបញ្ចូលកីឡាករទាំងបី ឲ្បបន្ត នៅរដូវកាលថ្មី បន្ទាប់ពីបួកគេបានជួយក្លិបរងជើងឯក Super League 2020 ។
ពីមុនCyprus ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Perak ខណៈពេលដែល Kpah មានទំនាក់ទំនងជាមួយក្រុម Selangor ដើម្បីជំនួស Ifedayo Olesegun ។ ប៉ុន្តែការពន្យារកិច្ចសន្យាបានបញ្ចប់រាល់ការរំពឹងទុកអំពីអនាគតរបស់កីឡាករទាំងពីរនាក់នេះ។
ក្រៅពីរក្សាទុកកីឡាករនាំចូលចំនួន ៣ រូប Kedah ក៏នឹងបន្តកុងត្រាគ្រូបង្វឹកក្រុមរបស់ខ្លួនគឺ Aidil Sharin Sahak សម្រាប់ការប្រកួតនៅរដូវកាលក្រោយ។នេះត្រូវបានប្រកាសដោយ Aidil តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram របស់គាត់កាលពីម្សិលមិញ។