Ashley Cole ​ថា ​Jack Grealish ​មាន​កម្រិត​លេង​ស្មើ Hazard ​ហើយ​

​Jack Grealish ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ជា​ផ្លូវការ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម​បែលហ្សិក​លទ្ធផល ២-០ ​ពាន​រង្វាន់ UEFA Nations League ។

​ត្បិត​តែ​បរាជ័យ​មែន ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ផ្លូវការ​ដំបូង​នេះ ​គេ​សង្កេត​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Aston Villa ​ធ្វើ​បាន​ល្អ ​និង​បង្កើត​ឱកាស​បាន​ផង​ដែរ។ ​ទម្រង់​លេង​របស់​គេ ​ត្រូវ​បាន​លោក Jamie Redknapp ​គិត​ថា​ដូច​ទៅ​នឹង Paul Gascoigne ​និង ​John Barnes ​ប៉ុន្តែ​គ្រាន់​តែ​សំណាង​មិន​ទាន់​មក​ដល់​រូបគេ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ប៉ុណ្ណោះ។

​ដោយ​ឡែក​សម្រាប់ Ashley Cole ​វិញ ​យល់​ឃើញ​ថា​ទម្រង់​លេង​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ដូច​ទៅ​នឹង Eden Hazard ​ច្រើន​ជាង​។ ​ពេល​នេះ សមត្ថភាព​របស់​គេ​មិន​ខុស​គ្នា​ពី Hazard ​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​និង​ក្លឹប​អាជីព Real Madrid ​ឡើយ។ ប្រសិន​បើ​រូបគេ​ខំ​បន្ថែម​ទៀត ​នោះ​នឹង​កាន់​តែ​មុត​ស្រួច​ជាង​នេះ​ទៅ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT