Pogba ​ថា​រដូវ​កាល​នេះ​ ជា​រដូវ​កាល​ពិបាក​បំផុត​របស់​ខ្លួន​

​ខ្សែ​បម្រើ Paul Pogba ​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ ​ជា​រដូវ​កាល​អាក្រក់​បំផុត​របស់​ខ្លួន ​ក្រោយ​ពី​មិន​សូវ​មាន​ឱកាស​លេង​ឱ្យ Manchester United ​និង​មាន​រឿង​មិន​ល្អ​កើត​ឡើង​ច្រើន។

​Pogba ​កំពុង​បង្ហាញ​ទម្រង់​លេង​និង​មាន​ឱកាស​ក្នុង​ជម្រើស​ជាតិ​បារាំង ​ប៉ុន្ដែ​បើ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​វិញ ​នៅ​រដូវ​កាល​នេះ​រូបគេ​មិន​មាន​ឱកាស​ច្រើន​ឡើយ។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​គឺ Pogba ​ភាគ​ច្រើន​មាន​ឱកាស​ប្ដូរ​ចូល​លេង​ប៉ុណ្ណោះ ​ហើយ​ក៏​មាន​រឿង​មិន​ល្អ​កើត​ឡើង​ច្រើន​ដែរ។ ​កន្លង​មក អតីត​កីឡាករ Juventus ​រូប​នេះ ធ្លាប់​អះអាង​ថា​រូបគេ​ចង់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ថែម​ទៀត​ផង។

​សាមី​ខ្លួន Pogba ​បាន​និយាយ​ថា​៖ “នេះ​ជា​រដូវ​កាល​ពិបាក​ណាស់​សម្រាប់​ខ្ញុំ។ នៅ​ជម្រើស​ជាតិ​បារាំង ​យើង​មាន​ពេល​វេលា​ល្អ ​ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ។ ​យើង​នឹង​ប្រឹងប្រែង​បន្ដ​ទៀត ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ជាមួយ​លទ្ធផល​ល្អ​បំផុត​មួយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT