Barca ​នឹង​ឱ្យ Messi ​៣០​លាន​ផោន​ទៀត ​ប្រសិន​បើ​រូបគេ​ត្រូវ​ចេញ​នៅ​រដូវ​កាល​ក្រោយ​

​ក្រុម​ FC Barcelona ​នឹង​ត្រូវ​បង់​ប្រាក់​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ប្រមាណ​ជា​៣០​​លាន​ផោន​ទៀត ​នៅ​ពេល​រូបគេ​អស់​កុងត្រា​នា​រដូវ​កាល​ក្រោយ​នេះ​។

​Messi ​នៅ​សល់​កុងត្រា​ត្រឹម​រដូវ​កាល​នេះ​ទៀត​ទេ ​ប្រសិន​បើ​មិន​មាន​កុងត្រា​ថ្មី​កើត​ឡើង​ទេ ​នោះ​រដូវ​កាល​ក្រោយ​នេះ រូបគេ​អាច​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ហើយ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​ត្រូវ​បង់​ប្រាក់​ប្រមាណ​ជា​៣០​លាន​ផោន​ឱ្យ​ទៅ​ប្រធាន​ក្រុម​រូប​នេះ​ដែរ ​ព្រោះ​ប្រាក់​នេះ​ជា​ប្រាក់​លើក​ទឹក​ចិត្ត​ដែល​មាន​បញ្ជាក់​ក្នុង​កុងត្រា​របស់​គេ។

​រំលឹក​ថា​ក្នុង​កុងត្រា​របស់ Messi ​នៅ​ឆ្នាំ​២០១៧ ​នោះ​បាន​បញ្ជាក់​ថា​កុងត្រា​៤​ឆ្នាំ​របស់​ប្រធាន​ក្រុម​រូប​នេះ មាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ទៅ​៦០​លាន​ផោន​ឯ​ណោះ។ ខណៈ​ដែល​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ​រូបគេ​ទទួល​បាន​ប្រាក់​នេះ​ពាក់​កណ្ដាល​ទៅ​ហើយ។ នៅ​ពេល​ចប់​រដូវ​កាល​នេះ រូបគេ​នឹង​ទទួល​បាន​ប្រាក់​៣០​លាន​ផោន​បន្ថែម​ទៀត​នៅ​ពេល​កុងត្រា​បញ្ចប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT