Real Madrid ​អញ្ជើញ Ronaldo ​ទៅ Bernabeu ​នៅ​ឆ្នាំ​២០១៩

ក្លឹប Real Madrid ​បាន​អញ្ជើញ​ក្លឹប Juventus ​ក៏​ដូចជា Cristiano Ronaldo ​ផ្ទាល់​ទៅ​លេង​ពាន​រង្វាន់​មិត្តភាព​មួយ​នៅ​ឆ្នាំ​២០១៩ ​ដើម្បី​យក​ពេល​អរគុណ​ដល់ Ronaldo ​ផង​ដែល​ចំណាយ​ពេល​៩​ឆ្នាំ​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន។

កីឡាករ​ព័រទុយហ្គាល់​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Madrid ​ទៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ World Cup ។ ការ​ចាកចេញ​របស់​វីរបុរស​រូប​នេះ ​ក្លឹប Real Madrid ​មិន​ទាន់​បាន​ធ្វើ​ពិធី​អរគុណ​នៅ​ឡើយ​ទេ ​ហើយ​ពួកគេ​រំពឹង​ថា​នឹង​ធ្វើ​ពិធី​នេះ ​នៅ​ឆ្នាំ​ក្រោយ ​ក្នុង​ពាន​រង្វាន់​មិត្តភាព​មួយ​ដែល​ក្លឹប​បាន​អញ្ជើញ Juventus ​មក​ប្រកួត។

នេះ​ជា​ទំនៀមទម្លាប់​របស់​ក្លឹប Real Madrid  ​ដែល​តែងតែ​ប្រើ​ការ​ប្រកួត​មិត្តភាព​មួយ ដើម្បី​អរគុណ​ដល់​វីរបុរស​របស់​ក្លឹប​ដែល​បាន​ចាកចេញ​ទៅ។ តួយ៉ាង​ដូចជា Raul ​ក៏​ពួកគេ​ធ្វើ​ដូច្នេះ​ដែរ ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។ ខណៈ​ដែល Iker Casillas ​គ្រា​ចាកចេញ​ទៅ Porto ​ក៏​ក្លឹប Real Madrid ​អញ្ជើញ​មក​វិញ​ដើម្បី​ប្រកួត​មិត្តភាព ​អរគុណ​ដល់​អ្នក​ចាំ​ទី​រូប​នេះ​ដែរ ប៉ុន្តែ​គ្រា​នោះ​ក្លឹប Porto ​ផ្ទាល់​មិន​បាន​មក​ឡើយ ព្រោះ​តែ​រៀប​ចំ​កាល​វិភាគ​មិន​ទាន់៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT