គ្រូ​ជម្រើស​ជាតិ​វែល សរសើរ​ថា Bale លេង​ល្អ​យប់​មិញ ​ដូច​មនុស្ស​ស្រលាញ់​បាល់ទាត់​សារ​ជា​ថ្មី

Gareth Bale ​ហាក់​កំពុង​​ទទួល​បាន​ភាព​កក់ក្តៅ​ជាមួយ​វិស័យ​កីឡា​បាល់ទាត់​សារ​ជា​ថ្មី និង​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ​សម្រាប់​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​វែល​យក​ឈ្នះ​ទៅ​លើ​អៀរឡង់​កាល​ពី​យប់​មិញ។

ត្បិត​បើ​មិន​មែន​ជា​អ្នក​រក​គ្រាប់​បាល់ តែ​ទម្រង់​លេង​របស់​ស្លាប​ប្រយុទ្ធ Tottenham ធ្វើ​បាន​លើស​ពី​ការ​រំពឹង​ទុក ដល់​ថ្នាក់​គ្រូ​បណ្តោះ​អាសន្ន​លោក Robert Page លាន់​មាត់​សរសើរ​មិន​ដាច់​ពាក្យ។

ប្រាប់​ក្រោយ​ចង់​ការ​ប្រកួត លោក Robert និយាយ៖ “ខណៈ​ពេល​នេះ Bale ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត ដោយ​មើល​ទៅ​គេ​ដូច​ជា​មនុស្ស​ស្រលាញ់​បាល់ទាត់​សារ​ជា​ថ្មី​អ៊ីចឹង ព្រោះ​គេ​បាន​ទៅ​ចូលរួម​នៅ​ក្លឹប​ដែល​អ្នកចាត់ការ​ត្រូវ​ការ​គេ ហើយ​គេ​រីករាយ​ជាមួយ​ការ​ហ្វឹកហាត់ និង​ការ​ឈរ​ជើង​លើ​ទីលាន”។

បញ្ជាក់​ថា វែល​កំពុង​ក្តោបក្តាប់​ឱកាស​ប្រជែង​ដណ្តើម​យក​ឈ្មោះ​ Promote ទៅ​កាន់ League A ​នៅ UEFA Nations Leagueស្រប​ពេល​ដែល​កម្រិត​ពិន្ទុ​វែល​នាំ​មុខ​ ១ ពិន្ទុ​ទៅ​លើ​ហ្វាំងឡង់៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT