អតីត​មេ​ធំ Barca ប្រាប់មូលហេតុដែលមិនយក Mbappe ហើយជ្រើសយក Dembele នៅឆ្នាំ ​២០១៧

អតីត​នាយក​គ្រប់គ្រង​ផ្នែក​កីឡា​របស់​ក្លឹប Barcelona គឺ​លោក Javier Bordas បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​យក្ស​កាតាឡាន់​តាម​ថា​ត្រូវ​យក​បាន Kylian Mbappe មិន​មែន Ousmane Dembele ទេ​នៅ​ឆ្នាំ ២០១៧។

បង្វែរ​ទៅ​ ៣ ឆ្នាំ​មុន Barcelona បាន​ចាយ​លុយ​ធំ ១៣៥,៥ លាន​ផោន នាំ​យក Dembele ចេញ​ពី Dortmund ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ចាកចេញ​របស់ Neymar ដែល​ក្លឹប​ប្រមូល​បាន ២០០ លាន​ផោន​ពី​ការ​លក់​ឲ្យ​ PSG។

ជជែក​ប្រាប់ Mundo Deportivo អតីត​នាយក​ជាន់​ខ្ពស់ Barca ខាង​លើ បាន​ពន្យល់​ពី​ដើមចម​ដែល​ធ្វើ​ក្លឹប​ខកខាន​ឱកាស​នាំ​យក Mbappe ដូច្នោះ​ថា៖ “ខ្ញុំ​បាន​តេ​ទៅ​ឪពុក Mbappe ហើយ គាត់​ក៏​ប្រាប់​ខ្ញុំ​ដែរ​ថា​រឿង​ទៅ Real Madrid គឺ​មិន​អាច​ទេ ព្រោះ​មាន Ronaldo,Benzema, Bale នៅ​ទី​នោះ​ហើយ តែ​គេ​នឹង​ទៅ Barca ព្រោះ Neymar បាន​ចាកចេញ”។

លោក​បន្ថែម៖ “មួយ​ផ្សេង​ទៀត​ប្រធាន​ក្លឹប Monaco ក៏​ចង់​ឲ្យ Mbappe មក​យើង ជាង​ឲ្យ​ទៅ PSG ដែរ ដោយ​យើង​មាន​ជម្រើស​រវាង​ការ​ទិញ​យក Mbappe សម្រាប់​តម្លៃ ១០០ លាន​អឺរ៉ូ កំឡុង​ពេល​ដែល​យើង​កំពុង​ពិចារណា​លើ​ការ​យក Dembele ហើយ​ចម្លើយ​នៃ​ការ​ជ្រើសរើស​គឺ​ដោយសារ​កាល​នោះ​យើង​ទទួល​បាន​ការ​ពន្យល់​ថា Mbappe គេ​លេង​ឯករាជ្យ​តែ​ឯកឯង ហើយ Dembele គេ​លេង​ជា​ក្រុម”។

លោក​សង្កត់​ធ្ងន់៖ “ក្រៅ​ពី​នោះ​ខ្ញុំ​ក៏​ធ្លាប់​ណែនាំ​កីឡាករ​ល្អៗ​ជា​ច្រើន​ឲ្យ​ក្លឹប​ Barca ដែរ ដូច​ជា Haaland, Ferran Torres, Dani Olma ជា​ដើម កាល​នោះ​ពួក​គេ​តម្លៃ​តែ ២០ លាន​អឺរ៉ូ​អី​ទេ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT