De Bruyne បង្ហើប​ដំណឹង​ល្អ​ជាមួយ​ក្លឹប Man City

ខ្សែ​បម្រើ​របស់​ក្លឹប​មេឃ​ខៀវ Manchester City គឺ​កីឡាករ Kevin de Bruyne ថ្មីៗ​នេះ​បាន​បង្ហើប​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ហើយ​បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ​ទឹកដី​អង់គ្លេស។

បុរស​សញ្ជាតិ​បែលហ្សិក​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​សុពលភាព​កុងត្រា​របស់​គេ​គឺ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៣ ឯ​ណោះ តែ​ការ​បន្ត​កុងត្រា​ថ្មី​ឲ្យ​លើស​កាលបរិច្ឆេទ​នោះ សម្រាប់​លោក​ហាក់​មិន​សូវ​រារែក​ឡើយ។

ជជែក​ប្រាប់​សារព័ត៌មាន VTM Nieuws កីឡាករ​វ័យ ២៩ ឆ្នាំ​និយាយ៖ “ខ្ញុំ​កំពុង​រីករាយ​នៅ Manchester ហើយ​ខ្ញុំ​ស្ថិត​នៅ​ក្លឹប​និង​ប្រធាន​ក្លឹប​ដ៏​ល្អ​មួយ”។

លោក​សង្កត់​ធ្ងន់៖ “យើង​បាន​ស្ថិត​ក្នុង​ការ​ចរចា​មួយ​ដែរ តែ​មិន​ប្រញាប់​ពេក​នោះ​ទេ ដោយ​ពេល​នេះ​ខ្ញុំ​កំពុង​សួរនាំ​ខ្លួន​ឯង ដោយ​ត្រង់​ថា​បើ​ខ្ញុំ​ចង់​បន្ត​គឺ​ងាយ​ទេ ហើយ​ប្រសិន​មិន​បន្ត​នៅ នោះ​នឹង​មាន​គេ​មក​ជំនួស តែ​ការ​សម្រេច​ចិត្ត​បន្ត គឺ​វា​មិន​ពិបាក​ពេក​នោះ​ទេ”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT