ការប្រកួត UEFA Nations League នៅពូល A កាលពីយប់មិញ បានសម្រេចឃើញថាក្រុមខ្លាំងទាំងពីរមានអ៊ីតាលី និងហូឡង់សុទ្ធតែយកបាន ៣ ពិន្ទុរៀងគ្នា។ ជាក់ស្តែងដូចជាអ៊ីតាលីបានបំបាក់ប៉ូឡូញក្រោមលទ្ធផល ២-០ រីឯហូឡង់យកឈ្នះបូស្នី ៣-១។
គិតត្រឹមជុំទី ៥ ក្រុមអ៊ីតាលីមាន ៩ ពិន្ទុ ហូឡង់មាន ៨ ពិន្ទុ ប៉ូឡូញមាន ៧ ពិន្ទុ នៅសល់សង្ឃឹមសម្រាប់ជុំចុងក្រោយដូចគ្នា ដើម្បីប្រជែងយកកៅអី UEFA Nations League វគ្គ ៤ ក្រុមចុងក្រោយ។ រីឯបូស្នីមានត្រឹម ២ ពិន្ទុធ្លាក់ និងកាត់ឈ្មោះទៅ League B វិញសម្រាប់ឆ្នាំបន្ទាប់។
បញ្ជាក់ថា ការរកបានគ្រាប់បាល់សម្រាប់ជម្រើសជាតិអ៊ីតាលីធ្វើបានដោយកីឡាករ Jorginho និង Demenico Berardi រីឯហូឡង់ធ្វើបានដោយកីឡាករ Georginio Wijnaldum ២ គ្រាប់និង Memphis Depay ១ គ្រាប់៕
ទស្សនាវីដេអូខាងក្រោម៖