ក្រុមជម្រើសជាតិអង់គ្លេសបានបរាជ័យក្រោមថ្វីជើងរបស់បែលហ្សិកក្នុងលទ្ធផល ០-២ នៅជុំទី ៥ វគ្គចែកពូល ក្នុងពូល B សម្រាប់ព្រឹត្តិការណ៍ UEFA Nations League កាលពីយប់មិញ។
ការខកខានយក ៣ ពិន្ទុបានកំណត់ឲ្យអង់គ្លេសត្រូវបាត់បង់ឱកាសទាំងស្រុងក្នុងការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ ហើយបន្សល់ក្តីសង្ឃឹមសម្រាប់ក្រុមជម្រើសជាតិបែលហ្សិក ក៏ដូចជាដាណឺម៉ាកដែលឈរចំណាត់ថ្នាក់កំពូល។ ចំពោះការប្រកួតនោះ អ្នករកបានគ្រាប់បាល់គឺ Youri Tielemans នៅនាទី ១០ និង Dries Mertens នៅនាទី ២៣។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=predGOOzdZE
នៅជុំបន្ទាប់អង់គ្លេសនឹងត្រូវជួបអ៊ីស្លង់ ខណៈបែលហ្សិកត្រូវតតាំងដាណឺម៉ាក ប្រសិនបែលហ្សិកឈ្នះឬស្មើ ពួកគេត្រូវសម្រេចបានកៅអីឆ្ពោះទៅកាន់វគ្គបន្ទាប់ ដែលបច្ចុប្បន្នមានបារាំងកក់មួយកៅអីនៅទីនោះ៕


