“ជាក់ស្តែងក្នុងនាមខ្ញុំជាគ្រូបង្វឹកខ្ញុំចង់ឈ្នះការប្រកួតនេះ។ កីឡាករនឹងត្រូវផ្លាស់ទៅកម្រិតខ្ពស់មួយ មុនពេលយើងចូលរួមក្នុងការប្រកួតជម្រុះ World Cup និង Suzuki Cup នៅឆ្នាំក្រោយ”។នេះគឺជាការលើកឡើងរបស់លោក Akira Nishino គ្រូបង្វឹកជម្រើសជាតិថៃបន្ទាប់ពីក្រុមដំរីច្បាំងរបស់លោកប្រកួតស្មើជាមួយក្រុមតារាចម្រុះមកពីលីគកំពូលថៃ Thai League 1 All Star ក្នុងលទ្ធផល២ទល់២។
លោក Nishino បាននិយាយបន្តថា៖ “ កីឡាករមួយចំនួនគឺជាកីឡាករថ្មីហើយយើងបានចំណាយពេលជាមួយគ្នាតែពីរបីថ្ងៃប៉ុណ្ណោះ។ វាជាការលើកទឹកចិត្តក្នុងការឃើញកីឡាករបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធិភាពក្នុងឱកាសជាច្រើនក្នុងការប្រកួត”។
“ All-Stars បានផ្លាស់ប្តូរក្រុមទាំងមូល បន្ទាប់ពីសម្រាកហើយនោះបានផ្តល់អត្ថប្រយោជន៍ខ្លះដល់ពួកគេ។យើងបានរៀបចំការប្រកួតហើយបានរកអ្នកឈ្នះរហូតដល់ចប់ការប្រកួត»។
បញ្ជាក់ឡើងវិញថា ២គ្រាប់របស់ជម្រើសរកបានដោយកីឡាករ Manuel Tom Bihr និង Panupong Polsaខណៈ២គ្រាប់របស់ រកបានដោយកីឡាករ Barros Tardelli និង Leandro Assumpcao ៕