Casillas ថា​បាល់ទាត់​បច្ចុប្បន្ន គ្មាន​នរណា​ល្អ​ជាង​អ្នកចាំទី ៣ រូប​នេះ​ទេ

អតីត​អ្នកចាំទី​ដៃ​ឯក​នៅ​ក្លឹប Real Madrid គឺ Iker Casillas បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ជុំវិញ​អ្នកចាំទី​ល្អ​បំផុត​នៅ​ពេល​បច្ចុប្បន្ន និង​បង្ហើប​ពី​ចំណុច​រសើប​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ការ​ដែល​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់។

Casillas ​កន្លង​មក​មាន​ជំងឺ​បេះដូង តែ​បាន​ទទួល​ជីវិត​ស្រស់បំព្រង​សារ​ជា​ថ្មី ក្រោយ​ឆ្លងកាត់​ការ​វះកាត់​ដោយ​ជោគជ័យ។

និយាយ​កាល​ពី​ពេល​កន្លង​ទៅ លោក​ប្រាប់​ថា៖ “ខ្ញុំ​គិត​ថា Ter Stegen, Oblak គឺ​ពិត​ជា​សំខាន់​សម្រាប់​ក្លឹប​របស់​ពួក​គេ ហើយ​មួយ​ទៀត Courtois កំពុង​ដើរ​តួ​ជា​អ្នកចាំទី​ដែល​ពួក​យើង​ចង់​បាន​នៅ​ក្លឹប Real Madrid ខ្ញុំ​សូម​ដាក់​ឈ្មោះ​អ្នក​ទាំង​បី នៅ​លើ​គេ​បង្អស់”។

បន្ត​ដល់​រឿង​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក លោក Casillas បន្ត៖ “[ប្រសិន​ក្លាយ​ជា​អ្នកចាត់ការ] ខ្ញុំ​គិត​ថា​ការ​ដឹកនាំ​ខ្ញុំ​គឺ​មាន​ចក្ខុវិស័យ​ដូច​ទៅ​នឹង Zidane, Del Bosque ឬ Ancelotti បើ​ទោះ​បី​ជា​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​លើ​ទីលាន​រាង​ខុស​ប្លែក​ពី​នេះ​បន្តិច​ក៏​ដោយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT