Ancelotti ចង់​យក​អតីត​កូន​ក្រុម​ចាស់​នៅ Napoli មក​ចូលរួម​នៅ Everton

បើ​តាម​របាយការណ៍​ពី​ The Sun បាន​ចុះ​ផ្សាយ​ថា អ្នកចាត់ការ​លោក Carlo Ancelotti កំពុង​សម្លឹង​មើល​ឱកាស​ល្អ​ក្នុង​ការ​នាំ​យក ខ្សែ​ប្រយុទ្ធ Arkadiusz Milik ពី​ក្លឹប Napoli នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​នា​ខែ​មករា​ខាង​មុខ។

Milik គេ​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​នៅ Serie A នា​បញ្ចប់​រដូវ​កាល​ ២០២០/២១ ហើយ ខណៈ​ដែល​ការ​លេង​នៅ Napoli គេ​មិន​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ពេញ​ជើង​ទាល់​តែ​សោះ ប៉ុន្តែ​តាម​រយៈ​ការ​អង្កេត​មើល​ពី​ Ancelotti នៅ​តែ​គិត​ថា ខ្សែ​ប្រយុទ្ធ​ខាង​លើ​អាច​មាន​គុណភាព​ក្នុង​ការ​ជួយ Everton បាន។

កីឡាករ​ប៉ូឡូញ​បាន​ចូលរួម​លេង​ឲ្យ Napoli ចំនួន ១២២ ប្រកួត កន្លង​មក ដោយ​រក​បាន ៤៨ គ្រាប់​និង Assist ៥ លើក។ ប្រសិន Napoli មិន​អើពើ​រឿង​បន្ត​កុងត្រា​ថ្មី​ទេ នោះ Ancelotti ទំនង​នឹង​អាច​យក Milik បាន​ដោយ​ឥត​តម្លៃ​ខ្លួន ហើយ​ចរចា​លក្ខណៈ Pre Contract នៅ​ខែ​មករា​ខាង​មុខ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT