គ្រូ​បង្វឹក​អេស្ប៉ាញ៖ ​Ramos ​នឹង​បន្ដ​ទាត់​ប៉េណាល់ទី​ទៀត ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​

លោក Luis Enrique ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​មិន​បន្ទោស​ខ្សែ​ការពារ Sergio Ramos ​នោះ​ទេ ​ហើយ​លោក​ថែម​ទាំង​អះអាង​ទៀត​ថា​រូបគេ​នឹង​បន្ដ​ទាត់​ប៉េណាល់ទី​ទៀត។ក្នុង​ការ​ប្រកួត​យប់មិញ Ramos ​ទាត់​ប៉េណាល់ទី​មិន​ចូល​ដល់​ទៅ​២​ដង​ឯ​ណោះ ដែល​ធ្វើ​ឱ្យ​ក្រុម​អេស្ប៉ាញ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ស្វីស​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។ ​

បើ​ទោះ​ជា​ខកខាន​ដល់​ទៅ​២​ដង​ក្នុង​មួយ​ប្រកួត​ក៏​ដោយ ​ក៏​ក្រុម​អេស្ប៉ាញ​នៅ​តែ​បន្ដ​ឱ្យ​ប្រធាន​ក្រុម​របស់​ខ្លួន Ramos ​បន្ដ​ទាត់​ប៉េណាល់ទី​ទៀត​ដែរ។​បើ​តាម​លោក Luis Enrique ​បាន​និយាយ​ថា​៖ “វា​មិន​មែន​ជា​រឿង​ស្មើ​ភាព​ទេ ដែល​បន្ទោស Sergio Ramos ​។

ប្រសិន​បើ​មាន​៣ ៤​ដង ​ឬ​ច្រើន​ដង​ទៀត ​គាត់​នឹង​នៅ​តែ​ជា​អ្នក​ទាត់​ប៉េណាល់ទី​នេះ​ដដែល។ យើង​មាន​បញ្ជី​អ្នក​ទាត់​ប៉េណាល់ទី ​ហើយ Ramos ​គាត់​នៅ​លេខ​១។ គាត់​នឹង​ទាត់​បាល់​នេះ ​រហូត​បើ​សិន​ជា​អ្នក​ចង់​ទាត់។ គាត់​បាន​សម្រេច​វា​២៥​ដង​ជាប់​គ្នា​មក​ហើយ ​យើង​មិន​គួរ​បន្ទោស​គាត់​ទេ”៕

ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT