ព័រទុយហ្គាល់​ធ្លាក់​ចេញ​ពី​ពាន UEFA Nations Leauge ​ហើយ ​ក្រោយ​ចាញ់​បារាំង​

​ក្រុម​ការពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ​ហើយ ​ក្រោយ​ពី​ចាញ់​បារាំង​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ Kante ​ជា​អ្នក​រក​បាន​១​គ្រាប់​ជ័យជម្នះ​ឱ្យ​បារាំង ​ដោយ​ទទួល​បាន​ការ​បញ្ជូន​ពី​មិត្ត​រួម​ក្រុម Griezmann ​។ ​

ឈ្នះ​មួយ​ប្រកួត​នេះ​គឺ​ល្មម​សម្រាប់​ក្រុម​បារាំង​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ដ​ទៀត​ហើយ ​បើ​ទោះ​ជា​នៅ​សល់​១​ប្រកួត​ក្នុង​ទៀត​ក៏​ដោយ។ ប្រកួត​ចុង​ក្រោយ ​ទោះ​ជា​បារាំង​ចាញ់ ​និង​ព័រទុយហ្គាល់ ​ក៏​នៅ​តែ​ព័រទុយហ្គាល់​ធ្លាក់ ព្រោះ​ការ​ប្រកួត​មួយ​នេះ​គិត​រូបមន្ដ Head-to-Head ​។

​រំលឹក​ថា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​នេះ គឺ​គេ​ចែក​ជា​៤ League ​ហើយ​ក្នុង​១ League ​មាន​៤​ពូល ​ក្នុង​មួយ​ពូល គេ​យក​តែ​១​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT