Real Madrid ​ទំនង​ជា​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក Mbappe ​នៅ​រដូវ​កាល​ក្រោយ​

​ក្រុម Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​ជាង​១០០​លាន​ផោន ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​មក​រួម​ក្រុម​ឱ្យ​បាន​នៅ​រដូវ​កាល​ក្រោយ​នេះ​។

​ក្រុម PSG ​ក៏​មាន​ទំនុក​ចិត្ត​និង​ចង់​បន្ដ​កុងត្រា​ថ្មី​ឱ្យ​កីឡាករ​បារាំង​រូប​នេះ​ដែរ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មិន​អាច​ធ្វើ​បាន​ល្អ​នៅ​ក្របខណ្ឌ UEFA Champions League ​បាន​ទេ ​នោះ​អាច​នឹង​ពិបាក​ក្នុង​ការ​រក្សា​កីឡាករ​របស់​ខ្លួន​ហើយ។ Mbappe ​នេះ ​ត្រូវ​បាន​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ចង់​បាន​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្ពស់​ពេក ​ព្រោះ​នៅ​កុងត្រា​ច្រើន​ឆ្នាំ​ទើប​ពួកគេ​មិន​អាច​យក​បាន។

​នៅ​រដូវ​កាល​ក្រោយ ​បើ​សិន PSG ​មិន​អាច​បន្ដ​កុងត្រា​ថ្មី​បាន​ទេ ​នោះ Real Madrid ​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទិញ​យក​មិន​ខាន ព្រោះ​កុងត្រា​សល់​ខ្លី​ហើយ​តម្លៃ​ខ្លួន​ក៏​ធ្លាក់​មក​ទាប​ផង​ដែរ។ ​ក្រុម Real Madrid ​បាន​ព្យាករណ៍​ថា​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ​អាច​នឹង​ត្រឹម​១៦១​លាន​ផោន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT