Jose ​ត្រូវ​ពិន័យ​មិន​ឱ្យ​ឈរ​ដឹក​នាំ​ក្រុម​១​ប្រកួត ​ក្រោយ​យឺត​យ៉ាវ​ក្នុង​ការ​ប្រកួត​

​លោក Jose Mourinho ​ត្រូវ​បាន UEFA ​ពិន័យ​១​ប្រកួត​មិន​ឱ្យ​ឈរ​ដឹក​នាំ​ក្រុម​នោះ​ទេ ​នៅ​ព្រឹត្តិការណ៍ Europa League ​ព្រោះ​កាល​ប្រកួត​ទល់​ក្រុម Royal ​គឺ​លោក​យឺត​យ៉ាង​ក្នុង​ការ​ចូល​ប្រកួត​ពេក។

​ការ​ប្រកួត​នោះ​ធ្វើ​ឡើង​តាំង​ពី​ខែ​តុលា​ថ្ងៃ​ទី​២៩​មក​ម្ល៉េះ។ នៅ​គ្រា​នោះ Spurs ​ចេញ​មក​ប្រកួត​យឺត​យ៉ាវ​ដែល​ធ្វើ​ឱ្យ​ដៃ​គូ​ត្រូវ​រង់​ចាំ ​ហើយ​ខាង UEFA ​ក៏​សម្រេច​ចិត្ត​ពិន័យ​តែ​ម្ដង។ ជា​លទ្ធផល​ឃើញ​ថា​លោក Jose ​នឹង​ត្រូវ​ពិន័យ​១​ប្រកួត ស្រប​ពេល​ក្រុម Spurs ​វិញ​ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​២៥ ០០០​អឺរ៉ូ​ផង​ដែរ។

រំលឹក​ថា​ប្រកួត​នោះ​ក្រុម Spurs ​បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​ដែល​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែនទែន​សម្រាប់​អ្នក​គាំទ្រ។ ​ដោយ​ក្នុង​ការ​ប្រកួត​នោះ ​លោក Jose ​បាន​ដាក់​កីឡាករ​មិន​សូវ​បាន​លេង​ចូល​លេង​នៅ​តង់​ទី​១ ​ហើយ​ក៏​សម្រេច​ប្ដូរ​ដាក់​ជម្រើស​ដំបូង​វិញ​នៅ​តង់​ទី​២ ប៉ុន្តែ​វា​មិន​អាច​ជួយ​កែ​ប្រែ​លទ្ធផល​បាន​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT