VAR ​រំសាយ​គ្រាប់​បាល់ Messi ​ធ្វើ​ឱ្យ​អាហ្សង់ទីន​បាន​ត្រឹម​ស្មើ​ប៉ារ៉ាហ្គាយ ១-១

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​១​គ្រាប់​ផង​ដែរ​ក្នុង​ការ​ប្រកួត​ទល់​ប៉ារ៉ាហ្គាយ​នៅ​ព្រឹកមិញ​នេះ ប៉ុន្តែ​ជា​លទ្ធផល​អាជ្ញាកណ្ដាល​រំសាយ​ចោល​វិញ​ក្រោយ​ពី​ពិនិត្យ VAR ​រួច​។

ប៉ារ៉ាហ្គាយ​ជា​អ្នក​នាំ​មុខ​លើ​អាហ្សង់ទីន​មុន​ដោយ​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​ជា​ចុង​ក្រោយ ​Nicolas Gonzalez ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ ​ដើម្បី​បញ្ចប់​តង់​ទី​១​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១។ ​ឈាន​ចូល​ដល់​តង់​ទី​២ Messi ​ក៏​រក​បាន​១​គ្រាប់​ដែរ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​អាជ្ញាកណ្ដាល​បាន​ពិនិត្យ​ VAR ​ហើយ​រក​ឃើញ​ថា​មាន​កំហុស ទើប​រំសាយ​១​គ្រាប់​នោះ​ចោល​វិញ។ ​ជា​លទ្ធផល​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ​នេះ​។

ជាមួយ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​ក្រុម​អាហ្សង់ទីន​កំពុង​ស្ថិត​នៅ​លេខ​១​កំពូល​តារាង ​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត ​មាន​៧​ពិន្ទុ ដោយ​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ប្រេស៊ីល​ទៀត។ ប្រសិន​បើ​ប្រេស៊ីល​ឈ្នះ ​នោះ​នឹង​ឡើង​ទៅ​កំពូល​តារាង​វិញ​ហើយ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT