Havertz ​មិន​និយាយ​រឿង Real Madrid ​ព្រោះ​ចង់​ផ្ដោត​យក​ពាន​នៅ Chelsea ​សិន​

​ខ្សែ​ប្រយុទ្ធ Kai Havertz ​ថា​ខ្លួន​មិន​ចង់​និយាយ​ពី​ក្រុម​ដទៃ​ទៀត​ទេ ​ព្រោះ​ពេល​នេះ​គឺ​ប្រឹង​យ៉ាង​ណា​ជួយ​ក្រុម​តោ​ខៀវ Chelsea ​ឱ្យ​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​សិន។

កីឡាករ​វ័យ​ក្មេង​របស់​អាល្លឺម៉ង់​ខាង​លើ​នេះ​បាន​ផ្ទេរ​មក​លេង​នៅ​ក្រុម Chelsea ​កាល​ពី​រដូវ​កាល​មុន​និង​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​ប៉ុន្មាន​ប្រកួត​កន្លង​មក​ផង​ដែរ។ ​អតីត​កីឡាករ Leverkusen ​រូប​នេះ ​ក៏​មាន​ដំណឹង​ថា​ជា​បេក្ខភាព​មួយ​រូប​ដែល​ក្រុម Real Madrid ​ចាប់​អារម្មណ៍​ផង​ដែរ តែ​ដោយសារ​មេរោគ​កូវីដ​១៩ ទើប​ពួកគេ​បោះ​បង់​គំនិត​ទិញ​យក​នេះ​ទៅ។

​សម្រាប់​សាមី​ខ្លួន​វិញ ​នៅ​ពេល​នេះ​ក៏​ចេញ​មក​បញ្ជាក់​ច្បាស់​ថា​ខ្លួន​មិន​ចង់​ទៅ​ណា​ឬ​និយាយ​ពី​ក្លឹប​ដទៃ​ទៀត​ឡើយ។ ​រឿង​សំខាន់​បំផុត​គឺ​ប្រឹងប្រែង​ជួយ​ក្រុម​តោ​ខៀវ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន​នា​រដូវ​កាល​នេះ ព្រោះ​វា​ជា​គោលដៅ​របស់​ក្រុម​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT