Rashford ​ចេញ​ពី​ជម្រើស​ជាតិ​អង់គ្លេស ដោយសារ​របួស​

​ខ្សែ​ប្រយុទ្ធ Marcos Rashford ​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ទេ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ស្មា​មិន​អាច​ចូល​លេង​បាន​។

​ក្រុម​អង់គ្លេស​លេង​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ បាន​យក​ឈ្នះ​លើ​ក្រុម​សាធារណរដ្ឋ​អៀរឡង់​ក្នុង​លទ្ធផល ៣-០ ។ ​នេះ​ជា​លទ្ធផល​ល្អ​មួយ​សម្រាប់​ក្រុម ខណៈ​ដែល​ពួកគេ​ក៏​ត្រូវ​ត្រៀម​ខ្លួន​បន្ដ​ក្នុង​ការ​ប្រកួត​ផ្លូវការ​ខាង​មុខ​នេះ​ផង​ដែរ។ តែ​ទន្ទឹម​នឹង​នោះ ​ក្រុម​របស់​លោក Gareth Southgate ​នឹង​អវត្តមាន​កីឡាករ​២​នាក់​ទៀត​ហើយ ​គឺ Conor Coady ​និង ​Marcus Rashford ​បន្ថែម​ពី​លើ​ខ្សែ​ការពារ Gomez ​។

​យ៉ាងណាមិញ ​សម្រាប់​ក្រុម​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ​ឃើញ​ថា​មាន​កីឡាករ​ពេញ​ជើង​និង​អាច​ជំនួស​តំណែង​គ្នា​បាន​យ៉ាង​ល្អ។ ជាក់​ស្ដែង Grealish ​របស់​ក្រុម Aston Villa ​កំពុង​ឡើង​ជើង​ខ្លាំង​មែន​ទែន ​ដែល​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា​រូបគេ​នឹង​អាច​រក្សា​កៅអី​ជម្រើស​១១​នាក់​ដំបូង​បាន​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT