Man Utd ​ចង់​យក ​Zouma ​ក្រោយ​ពី​ទិញ​កីឡាករ​ណា​ក៏​មិន​បាន

ក្រោយ​ពី​ទិញ​ខ្សែ​ការពារ​ណា​ក៏​ពិបាក​ដែរ​នោះ ពេល​នេះ​ក្រុម Manchester United ​បាន​ងាក​ទៅ​មើល​ខ្សែ​ការពារ  Kurt Zouma ​របស់​ក្លឹប Chelsea ​វិញ​ហើយ ដើម្បី​ទិញ​ឱ្យ​បាន​មុន​បិទ​រដូវ​កាល​ដោះដូរ​កីឡាករ​។

បច្ចុប្បន្ន​នេះ ​ក្រុម​បិសាច​ក្រហម​កំពុង​ប្រជែង​ជាមួយ Everton ​ដើម្បី​ទិញ​យក Yerry Mina ​ពី​ក្លឹប FC Barcelona ។ យ៉ាងណាមិញ ទន្ទឹម​នឹង​ការ​ប្រដេញ​យក​កីឡាករ​កូឡ៊ុំបី​នេះ​ដែរ ​បិសាច​ក្រហម​ក៏​បាន​ត្រៀម​កីឡាករ​ម្នាក់​ទៀត​ដែរ ​គឺ Zouma ​របស់​ក្រុម Chelsea ។ លោក Jose Mourinho ​ចង់​យក​អតីត​កូន​ក្រុម​របស់​ខ្លួន​នេះ​មក​លេង​វិញ ​ក្រោយ​ពី​ខ្សែ​ការពារ​​ដែល​លោក​ចង់​បាន​ជា​ច្រើន​នាក់ ​បែរ​ជា​ទិញ​យក​មិន​បាន​នោះ។

អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ថា​៖ “ពី​ដើម​មក ខ្ញុំ​ចង់​បាន​កីឡាករ​បន្ថែម​២​នាក់​ទៀត ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គិត​ថា​មិន​អាច​បាន​២​នោះ​ទេ។ ខ្ញុំ​ចង់​បាន​ត្រឹម​តែ​ម្នាក់​ប៉ុណ្ណោះ ​ប្រសិន​បើ​អាច​ទៅ​រួច។ ​១​ខែ​មុន ខ្ញុំ​បាន​ឱ្យ​ឈ្មោះ​កីឡាករ​៥​នាក់​ទៅ​ថ្នាក់​លើ​ដើម្បី​ទិញ​យក ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ម្នាក់​ទេ។ ខ្ញុំ​សង្ឃឹម​ថា​បាន​តែ​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ​នៅ​ពេល​នេះ”។

Zouma ​ជា​ខ្សែ​ការពារ​ចូល​រួម​ជាមួយ Chelsea ​នៅ​ឆ្នាំ​២០១៤ ហើយ​ក៏​ត្រូវ​ក្លឹប​ដាក់​ឱ្យ Stoke City ​ខ្ចី​ជើង​នៅ​រដូវ​កាល​មុន។ កីឡាករ​វ័យ​២៣ឆ្នាំ​រូប​នេះ ​ក៏​ធ្លាប់​ជាប់​ជា​ជម្រើស​ជាតិ​បារាំង​ផង​​ដែរ តាំង​ពី​ថ្នាល​យុវជន​មក​ម្ល៉េះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT