ក្រោយ​ខ្សត់​ប្រព័ន្ធ​ការពារ Liverpool ចង់​ចាយ​ ៣៦ លាន​ផោន​យក​កីឡាករ​មួយ​រូប​ពី Real Madrid

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​​ថា កំពុង​រៀបចំ​ដាក់​សំណើ​ ៣៦ លាន​ផោន លើ​ការ​ចង់​បាន​ខ្សែ​ការពារ​របស់​ក្លឹប Real Madrid នោះ​គឺ​កីឡាករ Eder Militao។

ក្លឹប​ស្ថិត​នៅ​តំបន់ Merseyside កំពុង​ជួប​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រព័ន្ធ​ការពារ​ក្រោយ បន្ទាប់​ពី Arnold, Van Dijk និង Gomez ដែល​សុទ្ធ​ជា​កីឡាករ​សំខាន់​រង​របួស​បន្ត​កន្ទុយ​គ្នា ហើយ​រំពឹង​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ដូចៗ​គ្នា​ទៀត។

ក្រុម​របស់​លោក Jurgen Klopp ហាក់​មើល​ឃើញ​ថា គុណភាព​លេង​របស់ Militao អាច​សក្តិសម​មក​លេង​នៅ​ទឹកដី Anfield បាន ណា​មួយ​គេ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ Madrid តាំង​ពី​ផ្ទេរ​ចេញ​ពី Porto នៅ​ខែ​កក្កដា ឆ្នាំ​ទៅ​មក​ម្ល៉េះ។

យ៉ាងណាមិញ​យើង​នឹង​រង់ចាំ​អុត​មើល​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២១ ថា​ក្រុម​របស់​លោក Zinedine Zidane ព្រម​បើក​ផ្លូវ​ឲ្យ​កីឡាករ​ប្រេស៊ីល​ចាកចេញ​ឬ​បែប​ណា? ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT