អបអរ​ ស្កុតឡែន ​បាន​ជាប់​ទៅ​លេងEuro ​វិញ​ហើយ ក្រោយ​ខកខាន​ជា​ច្រើន​ឆ្នាំ​

ស្កុតឡែន ​មាន​ឱកាស​លេង​ឡើង​ទៅ​លេង​ពាន​រង្វាន់ Euro ​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​សែប​ក្នុង​លទ្ធផល​ប៉េណាល់ទី ​៥-៤ ​ក្រោយ​ស្មើ​គ្នា ​១-១ ​នៅ​ម៉ោង​លេង។

​ស្កុតឡែន ​បាន​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​៥២ ​ដោយ Christie ​ហើយ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ ​ស្រាប់​តែ Luka Jovic ​របស់​ក្រុម​សែប ​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ក្នុង​លទ្ធផល ១-១។ ​ការ​លេង​ស្មើ​គ្នា​នេះ​ហើយ ទើប​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​កាត់​សេចក្ដី​យក​ក្រុម​ឈ្នះ​ចាញ់ ​ដោយ​ការ​ទាត់​ប៉េណាទី​វិញ​ម្ដង។ ​នៅ​វគ្គ​នេះ ស្កុតឡែន​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​សម្រេច​បាន​ទាំង​៥​គ្រាប់ ខណៈ​ដែល​សែប​ទាត់​គ្រាប់​ទី​៥​មិន​ចូល​នោះ​ទេ។

នេះ​ជា​ការ​ឡើង​ទៅ​លេង​ពាន​រង្វាន់​ធំ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ស្កុតឡែន​តាំង​ពី​ឆ្នាំ​១៩៩៨​មក ពោល​គឺ​រយៈ​ពេល​២២​ឆ្នាំ​ហើយ​ដែល​ពួកគេ​ខកខាន​ឱកាស។ ​នៅ​វគ្គ​សន្សំ​ពិន្ទុ Euro ​នេះ ​ក្រុម​ស្កុតឡែន​នៅ​ជាមួយ​ក្រុម​អង់គ្លេស ក្រូអាត ​និង​ឆែក៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT