ចប់លីគភ្លាម ​ទាំងកីឡាករសញ្ជាតិវៀតណាម និងកីឡាករ​បរទេស របស់​ក្លិប​ Saigon FC ចាកចេញ​អស់​១៦​នាក់

កីឡាករចំនួន​១៦​នាក់​ក្នុង​ចំណោម​កីឡាករសរុប​២៨​នាក់​បាន​ចាកចេញ​ពី​ក្លិប Saigon FC​ ក្រោយ​ពួក​គេ​លេង​ក្នុង​ពាន​រង្វាន់​ V- League 1 រដូវ​កាល​នេះ​រួច​រាល់ដែល​ក្នុង​នោះ​មាន​ខ្សែ​ការពារ​កូរ៉េខាងត្បូង Ahn Byung-keon ខ្សែប្រយុទ្ធប្រេស៊ីល Pedro Paulo Alves Vieira Dos Reis និង Geovane Magno Candido Silveira។

លើស​ពី​នេះ​មាន​កីឡាករ​វៀតណាម​មួយចំនួន​ទៀត​សរុប​១៦​នាក់បានចាកចេញ​ដោយ​អស់​កុងត្រា ហើយ​មួយចំនួន​ទៀត​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់។ ហើយ​កីឡាករ​មួយចំនួន​ទៀត​ដែល​លេង​ខ្ចី​ជើងក្នុង​រដូវ​កាល​នេះ​ក៏​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ក្លិប​ចាស់​វិញ​ដែរ។ ក្រោយ​ V- League 1 បញ្ចប់​ក្នុង​រដូវ​កាល​នេះ  Saigon FC​ ឈរលេខ ៣​ក្នុង​តារាងលីគ មាន​៣៤ពិន្ទុ​ដែល​ជា​ចំណាត់​ល្អបំផុត​របស់​ខ្លួនក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ។

គេ​មិន​បានដឹង​ពី​មូលហេតុពិតប្រាកដ​នៃ​ការ​ចាកចេញដ៏​ច្រើន​នេះ​ទេ ប៉ុន្តែក្លិប​មួយ​នេះ​បាន​ជួប​ប្រទះបញ្ហាហិរញ្ញវត្ថុខ្លាំង ​ដែល​ជើងទីមួយ​ហើយ​ពួក​គេ​ស៊ូទ្រាំលេង​ដល់​ចប់​លីគ។

ក្លិប​ជាច្រើន​កំពុងរៀបចំខ្លួន​សារឡើងវិញ​ដើម្បី​ត្រៀម​ប្រកួតប្រជែងពាន​រង្វាន់ V- League 1 រដូវ​កាល​២០២១​ដែល​នឹង​មក​ដល់​ក្នុង​ខែ​មករាឆ្នាំ២០២១ខាង​មុខ ខណៈ​ដែលក្លិប​មាន​កៅអីលេង​ពានទ្វីបអាស៊ី​ដូចជា  Viettel FC, Hanoi FC…ជាដើម​ក៏​ពង្រឹង​ខ្លយន​ត្រៀម​ដែរ៕

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT