ប្រកួត​ជម្រុះ World Cup ព្រឹក​ស្អែក​ម៉ោង ០៧ គឺ​មាន​វត្តមាន Messi លេង​ជា​ធម្មតា

ការ​ប្រកួត​វគ្គ​ជម្រុះ​ FIFA World Cup ក្នុង​ពូល​សម្រាប់​ជុំ​ទី​ ៣ គឺ​អាហ្សង់ទីន​ត្រូវ​ប៉ះ​គ្នា​ទល់​ប៉ារ៉ាហ្គាយ នា​វេលា​ម៉ោង ០៧:០០ នាទី​ព្រឹក ថ្ងៃ​ទី ១៣ ​វិច្ឆិកា ឆ្នាំ ២០២០ មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

ត្បិត​បើ​ពេល​កន្លង​ទៅ គេ​ឃើញ​ថា Messi ត្រូវ​បាន Barcelona ដាក់​ឲ្យ​លេង​នៅ​កៅអី​បម្រុង​ក្តី តែ​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​លោក Lionel Scaloni បាន​សង្កត់​ធ្ងន់​ថា ស្ថានភាព​របស់ M10 ពេល​នេះ​មិន​អី​ទេ គឺ​អាច​លេង​បាន។

Scolani បាន​និយាយ​មុន​ដល់​ការ​ប្រកួត​បែប​នេះ​ថា៖ “Leo គេ​បាន​ហ្វឹកហាត់​ជាមួយ​ពួក​យើង​ជា​ធម្មតា ដោយ​កន្លង​មក​គេ​រាង​ឈឺ​ត្រង់​ផ្នែក​ក​ជើង​បន្តិច តែ​សម្រាប់​ជាមួយ​ពួក​យើង​គឺ​គេ​អាច​លេង​បាន”។

លោក​សង្កត់​ធ្ងន់​ទៀត​ថា៖ “យើង​នឹង​មើល​ថា​មាន​អ្វី​ផ្លាស់ប្តូរ​ឬ​អត់​នៅ​ថ្ងៃ​ស្អែក តែ​បើ​ជាក់ស្តែង​ស្ថានភាព​ពេល​នេះ​គេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​លេង”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT