វត្តមានរបស់ Thibaut Courtois នៅក្លឹប Real Madrid បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ដាក់ចម្ងល់ថាតើអនាគតរបស់ Keylor Navas នឹងបន្ដនៅអេស្ប៉ាញ ឬត្រូវចាកចេញ?
Thibaut Courtois
ទន្ទឹមនឹងការចង់ដឹងច្រើននេះដែរ Navas អ្នកចាំទីជួយក្រុម Real Madrid លើកពាន UEFA Champions League បាន៣ឆ្នាំជាប់គ្នានោះ ចេញមុខមកនិយាយពីអនាគតរបស់គេហើយ។ អ្នកចាំទីជម្រើសជាតិកូស្តារីការូបនេះបានបញ្ជាក់ថាគ្មានថ្ងៃដែលខ្លួនចង់ចាកចេញពី Real Madrid ឡើយ បើទោះជាក្លឹបនាំយកអ្នកចាំទីថ្មីមកក៏ដោយ។ វត្តមានរបស់ Courtois នឹងជួយឱ្យក្រុមទាំងមូលកាន់តែខ្លាំងមួយកម្រិតទៀត ប៉ុន្តែមិនមែនមានន័យថារូបគេនឹងចាកចេញឡើយ។
Keylor Navas
១ឃ្លាដែលបញ្ជាក់យ៉ាងច្បាស់ពីអនាគត Navas គឺ៖ “ច្បាស់ណាស់ ខ្ញុំអាចបញ្ជាក់ប្រាប់អ្នករាល់គ្នាបាន។ ខ្ញុំមិនដែលមានចិត្តចង់ចាកចេញនោះទេ បើខ្ញុំមានក្ដីស្រមៃចង់ចាកចេញពី Real Madrid នោះវានឹងក្លាយជាក្ដីស្រមៃមួយដែលឱ្យខ្ញុំទៅស្លាប់អីចឹង”៕ប្រភព៖ Fourfourtwo