Salah នឹង​រំកិល​ឈ្មោះ​ឡើង​លេខ ២ ក្នុង​ប្រវត្តិសាស្រ្ត​អេហ្សីប បើ​រក​បាន​គ្រាប់​បាល់​នៅ​ថ្ងៃ​អាទិត្យ​នេះ

ក្រុម​ជម្រើស​ជាតិ​អេហ្សីប​នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់​ក្រុម​តូហ្គោ​នៅ​វេលា​ម៉ោង ០២:០០ នាទី​ព្រឹក​ថ្ងៃ​ទី ១៥ ​វិច្ឆិកា ឆ្នាំ ២០២០ ដែល​ជា​ជំនួប​វគ្គ​ជម្រុះ​ពាន Africa Cup of Nations។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​អុត​មើល គឺ​ការ​លេង​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah ដែល​គេ​អាច​មាន​ឱកាស​រំកិល​ឡើង​លេខ ២ នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប។

បច្ចុប្បន្ន Salah មាន ៤៣ គ្រាប់​ក្នុង​ដៃ ហើយ​ប្រសិន​ពេល​ប៉ះ​តូហ្គោ​នៅ​ចុង​សប្តាហ៍​គេ​រក​បាន​មួយ​គ្រាប់ នោះ​នឹង​រំកិល​ស្មើ​ឈ្មោះ​របស់​ជើង​ចាស់​លោក Al-Shazly ដែល​មាន ៤៤ គ្រាប់ ហើយ​ត្រូវ​ការ​ច្រើន​គ្រាប់​ទៀត​ដើម្បី​បំបែក​កំណត់ត្រា​របស់​អ្នក​ឈរ​លេខ​រៀង​ទី ១ គឺ​លោក Hossam Hassan ដែល​រក​បាន ៧៦ គ្រាប់។

បញ្ជាក់​ថា Salah បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ជា​លើក​ដំបូង​នៅ​ខែ​កញ្ញា ឆ្នាំ ២០១១ ដោយ​កាល​នោះ​ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ ​សៀរ៉ាឡេអូន រក​បាន​មួយ​គ្រាប់​ជួយ​ក្រុម​យក​ឈ្នះ ៣-០៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT