ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត យប់មិញ​លេង​១​តង់​ហើយ ​បាន​ដឹង​ខ្លួន​កើត​កូវីដ​១៩​

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​កីឡាករ ​​Domagoj Vida ​បាន​ចូល​លេង​ជាមួយ​ក្រុម​ទួរគី​មួយ​តង់​ទៅ​ហើយ ទើប​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​មេរោគ​កូវីដ​១៩ ​នៅ​យប់មិញ​នេះ​។​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​ធ្វើ​តេស្ដ​មេរោគ​កូវីដ​១៩​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ ​ហើយ​លទ្ធផល​ចេញ​មក​មិន​មាន​អ្នក​ឆ្លង​នោះ​ទេ។ ​

ការ​ធ្វើ​តេស្ដ​ម្ដង​ទៀត​បាន​ធ្វើ​ឡើង​នៅ​មុន​ការ​ប្រកួត ​ហើយ​រហូត​ដល់​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​មួយ​តង់​ទៅ​ហើយ ទើប​លទ្ធផល​បាន​ចេញ​មក​ជា​ផ្លូវការ។ខ្សែ​ការពារ ​Domagoj Vida ​ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។ ​ក្រោយ​ពី​ទទួល​បាន​លទ្ធផល​នេះ​ហើយ​ទើប​រូបគេ​តម្រូវ​ឱ្យ​នៅ​ដោយ​ឡែក​ពី​សមាជិក​ក្រុម​ដទៃ​ទៀត ​និង​មិន​អាច​ចូល​លេង​សម្រាប់​តង់​ទី​២​បាន​ឡើយ។ ​

លទ្ធផល​នៃ​ការ​ប្រកួត​នោះ ក្រូអាត​ស្មើ​ជាមួយ​ក្រុម​ទួរគី​ក្នុង​លទ្ធផល ៣-៣។ ​កីឡាករ​ទាំង​អស់​ក្រោយ​ពី​ចប់​ការ​ប្រកួត​​នឹង​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ​មេរោគ​កូវីដ​១៩​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT