ផ្លូវការ Courtois ​ផ្លាស់​ទៅ Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន

អ្នក​ចាំ​ទី Thibaut Courtois ​បាន​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ជា​ផ្លូវ​ការ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន ស្រប​ពេល​ដែល​ក្លឹប Chelsea ​ក៏​បាន​ទិញ​អ្នក​ចាំ​ទី​ថ្មី​មក​វិញ​ផង​ដែរ។

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​បែលហ្សិក​ខាង​លើ ​នឹង​សម្រេច​ការ​ផ្ទេរ​និង​ពិនិត្យ​សុខភាព​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​នឹង​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​តែ​ម្ដង។ ទន្ទឹម​គ្នា​នឹង​ការ​ផ្លាស់​ទៅ​នេះ​ដែរ ​ក្លឹប Real Madrid ​ក៏​បាន​ឱ្យ​ក្លឹប Chelsea ​ខ្ចី​ជើង​ខ្សែ​បម្រើ Mateo Kovacic ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ដែរ។

អ្នក​ចាំ​ទី​ទទួល​បាន​ស្រោម​ដៃ​មាស​ខាង​លើ​បាន​និយាយ​ថា​៖ “នេះ​ជា​សុបិន​ដែល​ខ្ញុំ​មាន​ជា​​យូរ​មក​ហើយ។ ខ្ញុំ​ចង់​មក​លេង​និង​រស់​នៅ​ទីក្រុង Madrid ​។ ប្រពន្ធ កូន ខ្ញុំ​រស់​នៅ​ទី​នេះ ​ដូច្នេះ​ខ្ញុំ​ចង់​រួម​រស់​ជាមួយ​ពួកគេ”៕ប្រភព៖ MARCA

  • ផ្លូវការ Courtois ​ផ្លាស់​ទៅ Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន