ជារឿងមិនគួរឱ្យជឿមួយដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង លេងចាញ់ក្រុមហ្វាំងឡង់ក្នុងលទ្ធផលដល់ទៅ ២-០ ឯណោះនាប្រកួតមិត្តភាពនៅយប់មិញ។
សម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិបារាំងបានដាក់កីឡាករបម្រុងច្រើនឱ្យចូលលេងនៅតង់ទី១ ហើយប្ដូរចូលកីឡាករពេញជើងវិញសម្រាប់តង់ទី២។ តែគួរឱ្យស្ដាយ លទ្ធផលមិនមានអ្វីប្រែប្រួលបានឡើយ ពោលគឺក្រុមហ្វាំងឡង់ជាអ្នកទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០ ដដែល ដោយ២គ្រាប់នោះធ្វើបាននៅនាទី២៨ ដោយ Forss និង Valakari នៅនាទី៣១។
រំលឹកថាបារាំងជាក្រុមជើងឯក World Cup 2018 និងលេងកម្រចាញ់ខ្លាំងណាស់ ដោយឡែកសម្រាប់ក្រុមហ្វាំងឡង់វិញ នៅលេខរៀងទី៥៥ឯណោះក្នុង FIFA Ranking ៕
ប្រភព៖ DailyMail






