Ronaldo ​កាន់​តែ​កៀក​បំបែក​កំណត់ត្រា​ហើយ ​ក្រោយ​រក​បាន​១​គ្រាប់​យប់មិញ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​អង់ដូរ៉ា ​ក្នុង​លទ្ធផល ៧-០ ​ឯ​ណោះ​នា​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ​។

​ក្នុង​ចំណោម​៧​គ្រាប់​នៅ​យប់មិញ​នេះ ​ក៏​មាន​ចំណែក​របស់​កីឡាករ Cristiano Ronaldo ​មួយ​គ្រាប់​ក្នុង​នោះ​ផង​ដែរ។ ​ដោយ​ការ​រក​បាន​១​គ្រាប់​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​រក​បាន​ដល់​ទៅ​១០២​គ្រាប់​ហើយ​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ។

នេះ​ជា​ចំនួន​មួយ​កាន់​តែ​កៀក​ក្នុង​ការ​បំបែក​កំណត់ត្រា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ​ជម្រើស​ជាតិ​ហើយ ​ដោយ​អ្នក​កាន់​ចាស់​មាន​ចំនួន​១០៩​គ្រាប់​។​​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​នេះ ​នៅ​មាន​ឱកាស​ច្រើន​ទៀត​ក្នុង​ការ​ប្រកួត ត្បិត​អី​រូបគេ​បាន​បញ្ជាក់​ថា​នឹង​បន្ដ​វត្តមាន​លេង​រហូត​ដល់​ព្រឹត្តិការណ៍ World Cup 2022 ​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT