Thiago រំពឹង​អាច​ជា​ទាន់​ពេល​ដើម្បី​មក​ជួយ Liverpool ប្រជែង​ក្រុម​លេខ ១ Leicester

ខ្សែ​បម្រើ​ឆ្នើម Thiago Alcantara ដែល​សម្រាក​ព្យាបាល​របួស​ប៉ុន្មាន​សប្តាហ៍​មក​ហើយ​នោះ រំពឹង​នឹង​អាច​ជាសះស្បើយ​ទាន់​ពេល ដើម្បី​វិល​មក​ជួយ​ក្រុម​តតាំង​ Leicester City នៅ​ក្របខ័ណ្ឌ Premier League។

ឆ្លងកាត់​ International Break រយៈ​ពេល​ជាង ១០ ​ថ្ងៃ​ខាង​មុខ​ហើយ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp នឹង​ត្រូវ​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្លឹប Leicester City ​ដែល​ជា​ក្រុម​កំពុង​ឡើង​កូដ​និង​ឈរ​លេខ ១ នៅ​ក្នុង​តារាង ​នា​ថ្ងៃ​សោរ៍ ទី ២១ ​វេលា​ម៉ោង ១០:០០ នាទី​យប់​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

តាម​របាយការណ៍​ពី The Daily Mirror បាន​ចុះ​ផ្សាយ​ថា Thiago នឹង​ជា​សះស្បើយ​ទាន់​ពេល​សម្រាប់​ប្រកួត​នោះ ដែល​នេះ​ក៏​នឹង​បន្ថែម​គុណភាព​លេង​ឲ្យ​ក្រុម​មួយ​កម្រិត​ផង​ដែរ ​ក្រោយ​ដែល​បាន​បាត់បង់​សមាសភាព​សំខាន់​ជា​ច្រើន​ដូច​ជា Virgil van Dijk និង Alexander-Arnold នៅ​តំបន់​ការពារ​ខាង​ក្រោយ។

សម្រាប់ Arnold អាច​នឹង​ខកខាន ៦ ប្រកួត​បន្ទាប់ ហើយ Van Dijk ត្រូវ​វះកាត់​ ACL ខកខាន​រយៈ​ពេល​យូរ​ អាច​ដល់​បញ្ចប់​រដូវ​កាល​ ២០២០/២១ នេះ៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT