Ancelotti ​ថា Zlatan ​អមតៈ​ដូច Ronaldo ​អីចឹង​

លោក Carlo Ancelotti ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មាន​ទម្រង់​លេង​អមតៈ​ដូច Cristiano Ronaldo ​អីចឹង​ដែរ។

​Zlatan ​វ័យ​៣៩​ឆ្នាំ ​កំពុង​ឈរ​នៅ​កំពូល​តារាង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Serie A ​ខណៈ​ដែល Ronaldo ​វ័យ​៣៥​ឆ្នាំ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២។ កីឡាករ​ទាំង​ពីរ​នាក់​នេះ ​វ័យ​ជ្រេ​ណាស់​ទៅ​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​ទម្រង់​លេង​វិញ​គឺ​នៅ​ល្អ​ដូច​ដើម ​ហើយ​ឱកាស​ស្វែង​រក​គ្រាប់​បាល់​វិញ​សឹង​តែ​មាន​គ្រប់​ប្រកួត​ទៅ​ហើយ។

​ដោយ​មើល​ឃើញ​បែប​នេះ​ហើយ ទើប​បាន​ជា​លោក Ancelotti ​អ្នក​ចាត់ការ​កំពុង​ដឹក​នាំ​ក្រុម Everton ​និយាយ​ថា​៖ “ពេល Zlatan ​ទៅ​លេង​នៅ​អាមេរិក ​ខ្ញុំ​គិត​ថា​ពេល​ចុង​ក្រោយ​របស់​គេ​ហើយ។ តែ​ជាក់​ស្ដែង​នៅ​ទី​នោះ​គាត់​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន ​ហើយ​ក៏​ត្រលប់​មក​អ៊ីតាលី​វិញ។ ​នៅ​ទី​នេះ ​ខ្ញុំ​ក៏​គិត​ថា​ជា​ពេល​ដើម្បី​លា​គាត់​ដែរ តែ​គាត់​នៅ​បន្ដ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ចុង​សប្ដាហ៍។ គាត់​ជា​អមតៈ ដូច Cristiano Ronaldo ​អីចឹង​។ ការ​បន្ដ​លេង​គឺ​ងាយ​ស្រួល ប៉ុន្តែ​ពួកគេ​មិន​ត្រឹម​តែ​លេង​ទេ ពួកគេ​តែងតែ​ចង់​បាន​គ្រាប់​បាល់​ជា​និច្ច”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT