Conor ​ត្រលប់​ចូល​សង្វៀន​ប្រកួត​វិញ​ហើយ

​Conor McGregor ​បាន​ប្រកាស​ឡើង​សង្វៀន​ប្រកួត MMA ​វិញ​ហើយ ​ក្រោយ​ពី​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​ដំណឹង​ជា​ផ្លូវការ ​គឺ Conor ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ Dustin Poirier ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​។ ​ដោយ​ការ​ប្រកួត​នេះ​គឺ​កើត​មាន​ឡើង​ក្រោយ​ពី​លោក Dana White ​ជា​អ្នក​ចង់​ឱ្យ​ពួកគេ​ទាំង​ពីរ​នាក់​ប្រកួត​គ្នា​នៅ​ដើម​ឆ្នាំ​ក្រោយ​តែ​ម្ដង។ ដោយ​នេះ​ជា​ការ​ប្រកួត​សងសឹក​វិញ ​ពោល​គឺ​នៅ UFC 178 ​ឆ្នាំ​២០១៤​កន្លង​ទៅ Conor ​បាន​យក​ឈ្នះ​លើ Poirier ​នៅ​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ។

Conor McGregor ​បាន​ដាក់​គោលដៅ​ថា​បន្ទាប់​ពី​យក​ឈ្នះ​លើ Poirier ​នៅ​សង្វៀន UFC ​នៅ​ដើម​ឆ្នាំ​២០២១​នេះ​ហើយ រូបគេ​នឹង​បន្ដ​ការ​ប្រកួត​ទៀត ដោយ​ប៉ះ​ជាមួយ Manny Pacquiao ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​វិញ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT