គ្រូ​ជម្រើស​ជាតិ​បារាំង ​ថា Pogba ​កំពុង​មិន​សប្បាយ​ចិត្ត​នៅ Man Utd ​

​Paul Pogba ​លេង​បាន​យ៉ាង​ល្អ​នៅ​ជម្រើស​ជាតិ​បារាំង ប៉ុន្តែ​សម្រាប់​ក្លឹប​អាជីព Manchester United ​វិញ ​រូបគេ​ហាក់​ដូចជា​មិន​ល្អ​ខ្លាំង​នោះ​ទេ ដោយ​ប្រកួត​កន្លង​ទៅ​មិន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ផង។

សម្រាប់​រឿង​នេះ​ដែរ ​លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​គិត​ថា​ខ្សែ​បម្រើ​ខាង​លើ​នេះ ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​នៅ​ទឹក​ដី Old Trafford ​ឡើយ។ ​ការ​មិន​សប្បាយ​ចិត្ត​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​រូបគេ​លេង​មិន​សូវ​បាន​ល្អ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ​ដោយ​រដូវ​កាល​នេះ ​រូបគេ​បាន​លេង​ពេញ​៩០​នាទី ​ត្រឹម​តែ​២​ដង​ប៉ុណ្ណោះ​ឱ្យ​ក្រុម Manchester United ​។

​លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ថា​៖ “ខ្ញុំ​គ្មាន​ដំបូន្មាន​សម្រាប់​គាត់​នោះ​ទេ។ គាត់​បាន​យល់​ពី​ខ្លួន​ឯង​និង​ក្រុម​ម្ចាស់។ វា​បាន​កើត​ឡើង​មួយ​រយៈ​មក​ហើយ​ក្នុង​ក្លឹប​នោះ។ គាត់​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ​ដែល​គាត់​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន។ គាត់​មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​របស់​គាត់​នោះ​ទេ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT