PSG ​ថា​នឹង​ទិញ​យក Ronaldo ភ្លាម ​បើ Juventus ​ដាក់​លក់​

​ក្រុម Juventus ​បាន​បង្ហើប​ពី​គម្រោង​លក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចេញ​នៅ​រដូវ​កាល​ក្រោយ​នេះ បន្ទាប់​ពី​ក្លឹប​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដោយសារ​មេរោគ Covid-19​។

ជាមួយ​ដំណឹង​នៃ​ការ​ដាក់​លក់​នេះ​ដែរ ​ក្រុម PSG ​ក៏​ចាប់​អារម្មណ៍​ភ្លាម​តែ​ម្ដង ​ហើយ​បាន​និយាយ​ថា​ពួកគេ​មិន​រារែក​ឡើយ​ក្នុង​ការ​ទិញ​យក Ronaldo ​ប្រសិន​បើ Juventus ​ព្រម​លក់​មែន។ ​លោក Leonardo  ​ថ្នាក់​ដឹក​នាំ PSG ​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​លោក​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​នេះ​តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​មក​ម្ល៉េះ ប៉ុន្តែ Juventus ​មិន​ព្រម​លក់។

ថ្នាក់​ដឹក​នាំ​ក្រុម PSG ​ខាង​លើ​នេះ ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ទោះ​ជា​មេរោគ​កូវីដ​១៩ វាយ​លុក​ខ្លាំង​និង​ប៉ះពាល់​សេដ្ឋ​កិច្ច​ក្លឹប​យ៉ាង​នេះ​ក្ដី ប៉ុន្តែ PSG ​នៅ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​យក​កីឡាករ​ថ្មី​មក​រួម​ក្រុម​បាន​ដដែល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT