ក្រោយពីធ្វើការប្រកួតវគ្គជម្រុះពូលអស់រយៈពេល ១០ថ្ងៃកន្លងមក គេបានស្វែងរកឃើញក្រុម៤ចុងក្រោយ ដែលបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ AFF U-16 Championship នៅឯប្រទេសឥណ្ឌូនេស៊ី ។
ក្នុងនោះរួមមាន ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ជាក្រុមតំណាងពូល A ខណៈដែល ថៃ និង ម៉ាឡេស៊ី ជាក្រុមតំណាងពូល B ។
តាមរូបមន្តប្រកួត ថៃ ត្រូវជួបប្រកួតជាមួយ មីយ៉ាន់ម៉ា ហើយ ឥណ្ឌូនេស៊ី ជួបប្រកួតជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨ ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលក្រុមចាញ់ ត្រូវប៉ះគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ ។
គួររំលឹកបន្តិចថា ក្រុមការពារតំណែងជើងឯកឆ្នាំ២០១៧ វៀតណាម បានធ្លាក់ត្រឹមវគ្គជម្រុះពូល ដែលឃើញថាពួកគេមានពិន្ទុស្មើជាមួយមីយ៉ាន់ម៉ា តែមានគ្រាប់បាល់ចំនេញតិចជាង ៕