ពាន Malaysia Cup 2020 វគ្គ៨ក្រុមចុង​ក្រោយ​ត្រូវ​ផ្អាកមួយសារទៀត

ការ​ប្រកួត ពាន​រង្វាន់​ TM Malaysia Cup ២០២០វគ្គ ១/៤ (វគ្គ៨ក្រុមចុង​ក្រោយ)ត្រូវបានពន្យារពេលទៅថ្ងៃក្រោយ បន្ទាប់​ពី​ស្ថានភាព​មិន​អំណោយផល។

សេចក្តីថ្លែងការមួយនេះត្រូវបានប្រកាសដោយលោក Datuk Seri Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃថ្ងៃ​ពី​បរិបទកូវីដ១៩។ លោក Ismail បានមានប្រសាសន៍ថា

៖“ យើងមានការសោកស្តាយចំពោះអ្នកគាំទ្របាល់ទាត់ទាំងអស់ នៅពេលដែលសេចក្តីសំរេចត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពន្យាពេលការប្រកួតពានរង្វាន់ Malaysia Cup” ។

“ការសំរេចពន្យារពេលត្រូវបានធ្វើឡើងក្រោមការណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនេះទៀតរដ្ឋជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ស្ថិតនៅក្រោមបទបញ្ជាចលនាតាមលក្ខខណ្ឌ (CMCO) ដូច្នេះវាជាការប្រសើរណាស់ដែលយើងត្រូវពន្យាពេលការប្រកួតនៅប្រទេសម៉ាឡេស៊ីទៅថ្ងៃក្រោយ”។

ការ​ប្រកួតវគ្គ ១/៤ នៃព្រឹត្តិការណ៍ Malaysia Cup ត្រូវបានគេសន្មត់ថាធ្វើឡើងនៅថ្ងៃទី ១២ និង ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT