ដើម្បីក្លាយជាកីឡាការនីបាល់ទះអាជីព ជាទូទៅទាមទារឲ្យនារីៗទាំងអស់នោះមានកម្ពស់ខ្ពស់ រាងស្គម អមកាយសម្បទារឹងមាំ។ ប៉ុន្តែសម្រាប់កីឡាការនីនេះ ក្រៅពីមានទេពកោសល្យជាមួយវិស័យកីឡាបាល់ទះហើយ បើក្រឡេកទៅមើលសម្រស់របស់ពួកនាងក៏ស្រស់ស្អាតខ្លាំង មិនចាញ់តារាម៉ូដែលអាជីពនោះឡើយ។
ក្នុងអត្ថបទនេះ ទំព័រ CTS Sports សូមធ្វើការបង្ហាញឲ្យស្គាល់ នូវកីឡាការនីបាល់ទះកំពូលសម្រស់ទាំង ៥ រូបដូចតទៅ៖
៥) Pungky Afriecia
កីឡាការនីជនជាតិឥណ្ឌូណេស៊ី សព្វថ្ងៃមានអាយុ ២៦ ឆ្នាំហើយ ដោយកាលពីឆ្នាំ ២០១៥ នាងធ្លាប់ជួយឲ្យក្រុមបាល់ទះ Alko Bandung ឈ្នះជើងឯក Indonesian Volleyball League ហើយក្រៅពីទេពកោសល្យក្នុងការប្រកួត នាងក៏ត្រូវបានមហាជនជាច្រើនទទួលស្គាល់ថាមានរូបរាងស៊ិចស៊ីនិងស្រស់ស្អាតបំផុតផងដែរ។
៤) Alisa Manyonok

កីឡាការនីជនជាតិរុស្ស៊ី កើតនៅថ្ងៃទី ៥ មេសា ឆ្នាំ ១៩៩៥ ត្រូវបានអ្នកគាំទ្រហៅនាងថាជា Barbie លេងបាល់ទះ នោះក៏ដោយសារតែរូបរាងដ៏ស្រឡូននិងទម្រង់មុខដូចជាតុក្កតារបស់នាង។ ក្រៅពីអាជីពជាកីឡាការនីបាល់ទះ នាងក៏ជាតារាម៉ូដែលអាជីពមួយរូបផងដែរ។
៣) Saori Kimura

ជាកីឡាការនីជនជាតិជប៉ុន ដែលធ្លាប់ចូលរួមជួយក្រុមជម្រើសជាតិបាល់ទះផ្នែកនារី នៅកីឡាអូឡាំពិករដូវក្តៅ ៤ សម័យកាល និងឈ្នះមេដាយសម្រិតបាន ១ លើក។ ត្បិតបើអាយុរាងជ្រេ ចូលជាង ៣០ ឆ្នាំហើយក្តី តែ Kimura នៅតែត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាកីឡាការនីដែលមានសម្រស់ស្រស់ស្អាតមួយរូបដដែល។
២) Sabina Altynbekova
Sabina កើតនៅក្នុងប្រទេសកាហ្សាក់ស្ថាន សព្វថ្ងៃមានអាយុ ២៤ ឆ្នាំ និងកំពុងឈរឈ្មោះនៅសមាជិកក្រុមបាល់ទះផ្នែកនារីប្រចាំផ្ទៃប្រទេស។
១) Jaqueline Carvalho

ជាសមាជិកបាល់ទះផ្នែកនារី ដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះមេដាយមាសនៅកីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំងនាឆ្នាំ ២០០៨ និងក្នុងទីក្រុងឡុងនាឆ្នាំ ២០១២។ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង បើទោះមានអាយុ ៣៦ ឆ្នាំហើយក្តី តែលើបណ្តាញសង្គម Instagram នាងកើបបាន Follower ជាង ១ លាននាក់ឯណោះ៕
ប្រភព៖ TheThings | Scorum


